ព័ត៌មានជាតិ
ជាថ្មីម្ដងទៀត! រោងភាពយន្ត រោងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេសទាំងអស់នឹងត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន
BY Liny Chan
November 30, 2020
ដោយសារមើលឃើញពីផលប៉ះពាល់នៃការរីករាលដាលជាសកលនៃវីរុសកូវីដ-១៩ និងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមុននេះបន្តិចបានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទដំណើរការជាបណ្ដោះអាសន្ន នូវរោងភាពយន្ត រោងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេសទាំងអស់។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង ការផ្អាកដំណើរការជាបណ្ដោះអាសន្ននេះ គឺក្នុងរយៈពេល ២ សប្ដាហ៍ ដោយរាប់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សូមអានខ្លឹមសារលម្អិតនៅខាងក្រោម៖
