ព័ត៌មានជាតិ
ដើម្បីជួយសម្រួលទុក្ខលំបាក! សម្តេចតេជោ ហ៊ុន សែន សម្រេចទម្លាក់ថវិកាជាង ១ពាន់លានរៀល ទៅកាន់រាជធានីខេត្តទូទាំងប្រទេស ជួយពលរដ្ឋក្រីក្រ ក្នុងរយៈពេល១៥ថ្ងៃនៃការធ្វើចត្តាឡីស័ក
BY Liny Chan
November 30, 2020
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចទម្លាក់ថវិកាជាង ១ពាន់លានរៀល ទៅកាន់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងបានកំណត់សម្រេចផ្តល់ថវិកាជួយពលរដ្ឋក្រីក្រមួយគ្រួសារសរុប ៣០ម៉ឺនរៀល ក្នុងរយៈពេល ១៥ថ្ងៃនៃការធ្វើចត្តាឡីស័ក ស្មើ ២ម៉ឺនរៀលក្នុងមួយថ្ងៃ។ យោងតាមការចេញផ្សាយដោយអង្គភាពសារព័ត៌មាន freshnews សម្ដេចបានលើកឡើងពីថវិកានេះ នៅក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
បើយោងតាមប្រភពដដែល ទឹកប្រាក់ដែលប្រមុខរាជរដ្ឋាភិបាលទម្លាក់ទៅកាន់សាលារាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេសសរុបចំនួន ១,១១៧,០០០,០០០ រៀល។ ខាងក្រោមជាតារាងបែងចែកថវិកាតាមបណ្តារាជធានី និងខេត្តទូទាំងប្រទេស៖

