កូវីដ-១៩
ព្រឹកនេះ រកឃើញវិជ្ជមានកូវីដ១៩ថ្មី០៣នាក់ទៀត លើស្រ្តីអាយុ២៥ឆ្នាំ និង ទារក អាយុ ៧ខែម្នាក់ នៅច្បារអំពៅ និង ស្រ្តីវ័យ 64 ឆ្នាំនៅខណ្ឌចំការមន
BY Khmernote Media
December 1, 2020
នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៣នាក់ទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០៣នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីទាំង០៣នាក់នោះមានស្រីចំនួន០២នាក់ និងទារកម្នាក់ គឺជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ គិតមកទល់ពេលនេះ អ្នកវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា មានចំនួនសរុប១៧នាក់ហើយ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
