ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រយៈពេល០២ថ្ងៃ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុង “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា” សរុបចំនួន ៤,៨៣៩នាក់

    BY Khmernote Media December 1, 2020
    រយៈពេល០២ថ្ងៃ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុង “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា” សរុបចំនួន ៤,៨៣៩នាក់

    នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៣នាក់ទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីទាំង០៣នាក់នោះមានស្រីចំនួន០២នាក់ និងទារកម្នាក់ គឺជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ គិតមកទល់ពេលនេះ អ្នកវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា មានចំនួនសរុប១៧នាក់ហើយ។

    រូបតំណាង

    ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបបានចំនួន ២,៦២១នាក់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ដូច្នេះចំនួនសរុប ដែលបានធ្វើតេស្តនៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា មានចំនួន ៤,៨៣៩នាក់ ដែលក្នុងចំនួននេះ លទ្ធផលតេស្តបង្ហាញថា មានអ្នកវិជ្ជមានកូវីដ១៩ថ្មី សរុបចំនួន១៧នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ រីឯចំនួននៅសល់ ៤,៨៥២នាក់ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់៕

    Share This Post: