កើនរហូត! ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកពេលនេះ មានជិត ៦៣ លាននាក់ហើយ
ចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦២.៩ លាននាក់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃអង្គារនេះ។ យោងតាមទិន្នន័យដែលត្រូវបានចងក្រងដោយសាកលវិទ្យាល័យចនស៍ហបគីនស៍របស់សហរដ្ឋអាមេរិក ការឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកមានចំនួន ៦២ ៩៥៣ ៥៥៦ នាក់ គិតត្រឹមម៉ោង ១៨ និង ០០ ព្រឹកថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈចំនួនអ្នកស្លាប់ទូទាំងពិភពលោក ក៏បានកើនឡើងដល់ ១ ៤៦៣ ៣៤៩ នាក់ ផងដែរ។

សហរដ្ឋអាមេរិកនៅតែមានករណីខ្ពស់បំផុតនៅលើពិភពលោក គឺមានការឆ្លងចំនួន ១៣ ៤២១ ១១៤ ករណី និងការស្លាប់សរុបគឺ ២៦៧ ០៨០ នាក់ ដែលជាចំនួនច្រើនបំផុតដូចគ្នា។ បន្ទាប់មកទៀតគឺឥណ្ឌា ដែលប្រទេសនេះមាន ៩ ៤៣១ ៦៩១ ករណី និងការស្លាប់សរុបចំនួន ១៣៧ ១៣៩ ករណី ។ ប្រេស៊ីលក៏មានអ្នកឆ្លងចំនួន ៦ ៣១៤ ៧៤០ នាក់ ខណៈការស្លាប់គឺ ១៧២ ៨៣៣ នាក់៕


The US has the highest number of cases in the world at 13,421,114. It is followed by India. The country has 9,431,691 cases. Brazil has 6,314,740, Russia has 2,275,936, and France has 2,270,574.
The US also has the most deaths at 267,080. Brazil has the second highest death toll at 172,833. India has 137,139, Mexico has 105,655, and Britain has 58,545.
អត្ថបទ៖ លីដា
ប្រភព៖ NHK