ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    គិតត្រឹមថ្ងៃទី១ ខែធ្នូ វត្ថុសំណាកចំនួន ៧,១៣១នាក់ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ត្រូវបានវិភាគរួចហើយ

    BY Khmernote Media December 2, 2020
    គិតត្រឹមថ្ងៃទី១ ខែធ្នូ វត្ថុសំណាកចំនួន ៧,១៣១នាក់ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ត្រូវបានវិភាគរួចហើយ

    នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៣នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកដំណើរចូលមកកម្ពុជាទាំងអស់ មិនមានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានោះទេ ដោយក្នុងនោះមាន បុរសជនជាតិខ្មែរចំនួន០២នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់។ គិតមកទល់ពេលនេះ អ្នកវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា មានចំនួនសរុប១៧នាក់ដដែល។

    រូបតំណាង

    ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ វត្ថុសំណាកពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា មានចំនួន ៧,១៣១នាក់ ត្រូវបានធ្វើវិភាគរួចហើយ ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១៧នាក់ (ក្រសួងបានប្រកាសរួចហើយ) ហើយក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៨,២១២នាក់ សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: