ព័ត៌មានជាតិ

ក្រសួងសាធារណការ ប្រកាសផ្អាកការបណ្ដុះបណ្ដាលតាមសាលារៀនបើកបរយានយន្ត និងប្រឡងយកបណ្ណបើកបរជាបណ្ដោះអាសន្ន ក្នុងរយៈពេល១៥ថ្ងៃ

BY
srey nuch
December 3, 2020

រាជាធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តី​ជូនដំណឹង​ស្តីពី​ ការផ្អាកដំណេីរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបេីកបរយានយន្ត​ និងប្រឡងយកបណ្ណបេីកបរយានយន្ត​ ជាបណ្តោះអាសន្ន​ រយៈពេល​១៥ថ្ងៃ​ គិតចាប់ពីថ្ងៃទី១​ ដល់ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០នេះ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមដាក់ចេញនូវវិធានការដូចខាងក្រោម៖

១. ផ្អាកដំណើរការប្រឡងយកបណ្ណបើកបរយានយន្តនៅទីតាំងមណ្ឌលផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ រយៈពេល១៥ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១​ ដល់ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០
២. ផ្អាកការបណ្ដុះបណ្ដាលបើកបរយានយន្តនៅតាមសាលា និងសាខាបង្រៀនបើកបរយានយន្តទាំងអស់ រយៈពេល១៥ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១​ ដល់ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០ ។

សូមបងប្អូនប្រជាពលរដ្ឋ បន្តថែរក្សាអនាម័យ គម្លាតសុវត្ថិភាព និងពាក់ម៉ាសតាមការចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា៕ សូមអរគុណ!

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: