ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ព្រឹកនេះក្រសួងប្រកាសរកឃេីញអ្នកវិជ្ជមានកូវីដ ១៩ ថ្មីចំនួន​២នាក់ទៀត​ ម្នាក់បុគ្គលិកធនាគារចិន និងម្នាក់ទៀតជាបុគ្គលិកធនាគារ​កាថេយូណៃធីត

    BY Khmernote Media December 3, 2020
    ព្រឹកនេះក្រសួងប្រកាសរកឃេីញអ្នកវិជ្ជមានកូវីដ ១៩ ថ្មីចំនួន​២នាក់ទៀត​ ម្នាក់បុគ្គលិកធនាគារចិន និងម្នាក់ទៀតជាបុគ្គលិកធនាគារ​កាថេយូណៃធីត

    នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់បន្ថែមទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលម្នាក់ជាជាបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស) រាជធានីភ្នំពេញ ដែលបានប៉ះពាល់ផ្ទាល់ជាមួយស្ត្រីអាយុ៣៦ឆ្នាំ ដែលរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតបុរសខាងលើ) ជាបុគ្គលិកធនាគារកាថេយូណៃធីត រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្តសំណាករបស់ស្ត្រីនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាបព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: