រកឃេីញបុរសវ័យ២៣ឆ្នាំ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា) ផ្លូវមុនីវង្ស មានផ្ទុកកូវីដ១៩ ក្រសួងសម្រេចបិទធនាគារ១៤ថ្ងៃ ដើម្បីក្រុមការងារចុះយកសំណាកបុគ្គលិកទាំងអស់ និងតម្រូវឲ្យបុគ្គលិកទាំងអស់នេះ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ
នៅមុននេះបន្តិច ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មី ដើម្បីធ្វើការកែតម្រូវចំពោះករណីរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖

អ្នកវិជ្ជមានថ្មីនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស) រាជធានីភ្នំពេញ ដែលបានប៉ះពាល់ផ្ទាល់ជាមួយស្ត្រីអាយុ៣៦ឆ្នាំ ដែលរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ចំណែកឯអ្នកវិជ្ជមានម្នាក់ទៀត គឺជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតបុរសខាងលើ) ជាបុគ្គលិកធនាគារកាថេយូណៃធីត រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្តសំណាករបស់ស្ត្រីនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាបព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សូមអានព័ត៌មានលំអិតខាងក្រោម៖
