កូវីដ-១៩
លិខិតផ្លូវការពីក្រសួងសុខាភិបាល រកឃើញវិជ្ជមានកូវីដ១៩ថ្មី១០នាក់បន្ថែមទៀត ៦នាក់ជាបុគ្គលិក Pedro និង៤នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា
BY Khmernote Media
December 5, 2020
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១០នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺមាន០៦នាក់ជាបុគ្គលិកហាង Pedro (ក្រសួងបានបញ្ជាក់កាលពីម្សិលមិញ) ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានោះទេ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
