ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៩ករណី រួមទាំងករណីសហគមន៍ចំនួន ២នាក់ បន្ថែមទៀត

    BY autoadmin December 5, 2020
    ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៩ករណី រួមទាំងករណីសហគមន៍ចំនួន ២នាក់ បន្ថែមទៀត

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នារសៀលថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៩ករណី ដែលនាំឱ្យករណីសរុបកើនដល់ ៤ ០៧២ ករណី និងការស្លាប់នៅរក្សាត្រឹម ១៦នាក់ ដដែល។ ក្នុងចំណោមករណីថ្មីៗទាំងនោះមាន ២នាក់ ជាករណីក្នុងសហគមន៍, ៤នាក់ ជាពលរដ្ឋថៃនិងភូមាដែលត្រឡប់មកពីប្រទេសភូមា និង ១៣នាក់ ជាអ្នកដំណើរចូលមកតាមយន្តហោះ ហើយត្រូវបានបញ្ជូនទៅកន្លែងដាក់ដោយឡែក។

    ករណីក្នុងសហគមន៍ទាំង ២ មានដូចជា៖ ស្ត្រីជនជាតិថៃអាយុ ៥០ឆ្នាំ មកពីខេត្ត Sing Buri និងបុរសជនជាតិថៃអាយុ ៣០ឆ្នាំ មកពីខេត្តឈៀងរ៉ៃ ហើយពេលនេះពួកគេកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។ ចំណែក ៤នាក់ ផ្សេងទៀតគឺជាពលរដ្ឋថៃ ៣នាក់ ដែលធ្វើការនៅកន្លែងកម្សាន្ដមួយនៅភូមា និងត្រឡប់មកប្រទេសថៃវិញ ខណៈពលរដ្ឋភូមា ១នាក់ ផ្សេងទៀត គឺចូលមកប្រទេសថៃដើម្បីពិនិត្យសុខភាព។ ទូទាំងពិភពលោកមានករណីសរុបច្រើនជាង ៦៦.២២ លាននាក់ ខណៈការស្លាប់មានច្រើនជាង ១.៥២ លាននាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: