ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    BREAKING NEWS! ក្រសួងសុខាភិបាល បង្ហាញរូបថត ឆែម សុនីតា និង តាំង សេវេនអាប់ ប្រកាសឲ្យអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយ ត្រូវមកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ ទោះជាមិនមានរោគសញ្ញាអ្វីក៏ដោយ

    BY Khmernote Media December 5, 2020
    BREAKING NEWS! ក្រសួងសុខាភិបាល បង្ហាញរូបថត ឆែម សុនីតា និង តាំង សេវេនអាប់ ប្រកាសឲ្យអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយ ត្រូវមកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ ទោះជាមិនមានរោគសញ្ញាអ្វីក៏ដោយ

    កាលពីរសៀលថ្ងៃមិញនេះ ក្រសួងសុខាភិបាល ប្រកាសឲ្យអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុគ្គល ឆែម សុនីតា និង តាំង សេវេនអាប់ ត្រូវមកធ្វើតេស្តរកមេរោគកូវីដ-១៩ ភ្លាម ទោះជាចេញរោគសញ្ញាអ្វីក៏ដោយ។ ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយនឹងស្ត្រីឈ្មោះ ឆែម សុនីតា និងបុរសឈ្មោះ តាំង សេវេនអាប់ ចាប់តាំងពីថ្ងៃទី១៤ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។

    បុគ្គលទាំង២នាក់គឺស្ត្រី ឆែម សុនីតា អាយុ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ៤២ឆ្នាំ អាចឆ្លងវីរុសកូវីដ-១៩ មុនគេ និងជាករណីជាសះស្បើយ ក្រោយការបង្ករោគ ហើយនឹងដែលអាចជាប្រភពទី១ នៃការចម្លងវីរុសកូវីដ-១៩ សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីករណីនាំចូលមកកម្ពុជាក្នុងកំឡុងខែតុលា ឆ្នាំ២០២០៕

    Share This Post: