ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    BREAKING NEWS- ក្រសួងរកឃើញអ្នកវិជ្ជមានកូវីដ១៩ក្នុងសហគមន៍ម្នាក់ទៀត ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពួង

    BY Khmernote Media December 6, 2020
    BREAKING NEWS- ក្រសួងរកឃើញអ្នកវិជ្ជមានកូវីដ១៩ក្នុងសហគមន៍ម្នាក់ទៀត ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពួង

    នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ ជាបុរសជនជាតិខ្មែរ ឈ្មោះ សាយ សៅសាង អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពួង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើការនៅ Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: