ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនអ្នកឆ្លងកូវីដ១៩ ទូទាំងពិភពលោកកើនដល់ជាង ៦៧.៣លាននាក់, នៅព្រឹកនេះពិភពលោក រកឃើញអ្នកឆ្លងថ្មីជាង ៥០ម៉ឺននាក់

    BY Khmernote Media December 7, 2020
    ចំនួនអ្នកឆ្លងកូវីដ១៩ ទូទាំងពិភពលោកកើនដល់ជាង ៦៧.៣លាននាក់, នៅព្រឹកនេះពិភពលោក រកឃើញអ្នកឆ្លងថ្មីជាង ៥០ម៉ឺននាក់

    (អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៦៧,៣៦០,៨៤៩ករណី ហើយក្នុងនោះមនុស្សសរុប ១,៥៤១,១៦៧នាក់ស្លាប់ និងជាង ៤៦.៥លាននាក់ បានជាសះស្បើយឡើងវិញ។

    តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៥១៨,៤០៤ករណី និងមានមនុស្សជាង ៧ពាន់នាក់ស្លាប់។ សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៥,១៥១,០១៨បានឆ្លង, ជាង២៨ម៉ឺននាក់ស្លាប់។ដោយឡែកព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៦៥,៣៥០នាក់ និងអ្នកជំងឺជាង ១ពាន់នាក់ បានស្លាប់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: