កូវីដ-១៩
និស្សិតច្បាប់សាលា RULE ម្នាក់ វិជ្ជមានកូវីដ១៩ បន្ទាប់ពីចូលហាង ZANDO កាលពីថ្ងៃ ២៧ វិច្ឆិកា នេះ, បើបងប្អូនធ្លាប់ប្រាស្រ័យទាក់ទងគាត់ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ភ្លាម និងតាមដានសុខភាព
BY Khmernote Media
December 8, 2020
នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន០១នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ ជាបុរសជនជាតិខ្មែរ ឈ្មោះ ស្រៀន គីមស្រ៊ុន អាយុ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បុរសរូបនេះជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានទៅហាង ZANDO បឹងកេងកងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ ឈ្មោះ អៀម ធីតា អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្ត្រីរូបនេះបានទៅហាង Pedro ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖

