ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កូរ៉េខាងត្បូងបានបញ្ជាក់ករណីជំងឺកូវីដ១៩ ចំនួន ៦៨៦ ករណីក្នុង១ថ្ងៃ ដែលជាចំនួនច្រើនបំផុតទី២ ចាប់តាំងពីប្រទេសនេះមានជំងឺរាតត្បាត

    BY autoadmin December 9, 2020
    កូរ៉េខាងត្បូងបានបញ្ជាក់ករណីជំងឺកូវីដ១៩ ចំនួន ៦៨៦ ករណីក្នុង១ថ្ងៃ ដែលជាចំនួនច្រើនបំផុតទី២ ចាប់តាំងពីប្រទេសនេះមានជំងឺរាតត្បាត

    កូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ចំនួន ៦៨៦ ករណី នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០ ខណៈខ្លួនកំពុងប្រយុទ្ធនឹងរលកទី៣ នៃការឆ្លងមេរោគ ដែលកំពុងគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាល។ យោងតាមទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ចំនួនសរុបប្រចាំថ្ងៃនៅថ្ងៃនេះផ្ទាល់ គឺជាចំនួនករណីខ្ពស់បំផុតទី២ ចាប់តាំងពីប្រទេសនេះមានការរាតត្បាតដោយសារជំងឺ ហើយក្នុងមួយសប្តាហ៍កន្លងទៅនេះមានករណីជាមធ្យម ៦០០ ក្នុងមួយថ្ងៃ។

    វិធានការណ៍រក្សាគម្លាតសង្គមតឹងរឹងជាងមុនត្រូវបានចូលជាធរមានកាលពីថ្ងៃអង្គារ រួមទាំងបម្រាមគោចរដែលមិនធ្លាប់មានពីមុន លើភោជនីយដ្ឋាន និងអាជីវកម្មដទៃទៀត។ រដ្ឋាភិបាលក៏បានដាក់ចេញនូវវិធីសាស្ត្រតេស្ដរកជំងឺថ្មីមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង និងបានបន្ធូរបន្ថយវិធានក្នុងការរំសាយអ្នកជំងឺដែលបានជាសះស្បើយ ដើម្បីឱ្យគ្រែមន្ទីរពេទ្យនៅទំនេរសម្រាប់អ្នកជំងឺថ្មី។

    រដ្ឋាភិបាលក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថពិភពលោកចំនួន ៤ ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ប្រជាជនកូរ៉េខាងត្បូងចំនួន ៤៤ លាននាក់។ គួរឱ្យដឹងដែរថា ចំនួនអ្នកឆ្លងសរុបនៅកូរ៉េខាងត្បូងមានចំនួន ៣៩ ៤៣២ នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ៥៥៦ នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: