កូវីដ-១៩
អភិបាលក្រុងសែនមនោរម្យ ប្រកាសផ្អាកបណ្ដោះអាសន្ន Resort មួយ នៅខេត្តមណ្ឌលគីរី ក្រោយមានអ្នកជំងឺកូវីដ១៩ ឈ្មោះ អិត កុម៉ាល ធ្លាប់ទៅស្នាក់នៅ
BY Khmernote Media
December 9, 2020
មណ្ឌលគីរី៖ យោងតាមការបង្ហោះរបស់ផេកហ្វេសបុក ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានចុះផ្សាយឲ្យដឹងថា៖ អភិបាលក្រុងសែនមនោរម្យ ប្រកាសផ្អាកបណ្ដោះអាសន្នអាជីវកម្ម រីលេក្ស ហៀលរីសត ដែលមានទីតាំង ស្ថិតនៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដោយសារ ភ្ញៀវដែលមកស្នាក់នៅទីនេះ ត្រូវបានក្រសួងសុខាភិបាល រកឃើញមានវិជ្ជមានវីរុសកូវីដ-១៩។

កាលពីថ្ងៃទី ០២ ធ្នូ ឆ្នាំ ២០២០ កន្លងទៅមានភ្ញៀវឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ បានទៅហាង Zando បឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ២០២០ ហើយបានក្រសួងប្រកាសឲ្យដឹងថាវិជ្ជមានកូវីដ១៩ កាលពីព្រឹកមិញនេះ មកស្នាក់នៅរីលេក្ស ហៀលរីសត ដើម្បីទប់ស្កាត់ និងការពារ អជ្ញាធរបានសម្រេចផ្អាកបណ្ដោះអាសន្នអាជីវកម្មនេះ៕

