ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កើនឡើងឥតឈប់! អាមេរិកមានតួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ជាង ៣ ពាន់នាក់ក្នុងមួយថ្ងៃ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក

    BY autoadmin December 12, 2020
    កើនឡើងឥតឈប់! អាមេរិកមានតួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ជាង ៣ ពាន់នាក់ក្នុងមួយថ្ងៃ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក

    អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ៣ ១២៤ នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ នៅក្នុងថ្ងៃពុធ ទី៩ ធ្នូ កន្លងទៅនេះ ហើយចំនួននេះបានក្លាយជាតួលេខអ្នកស្លាប់ច្រើនបំផុតប្រចាំថ្ងៃសម្រាប់អាមេរិកផងដែរ។ គេនៅចាំបានថា នាពេលកន្លងអាមេរិកធ្លាប់មានចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ក្នុងមួយថ្ងៃច្រើនបំផុតត្រឹមតែ  ២ ៨៧៩ ករណីប៉ុណ្ណោះ។ អ្វីដែលជារឿងគួរឲ្យគត់សម្គាល់មួយទៀតនោះគឺអាជ្ញាធរសុខាភិបាលអាមេរិកបានព្យាករណ៍យ៉ាងច្បាស់ថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នឹងបន្តកើនឡើង ហើយនៅក្នុងរយៈពេល ៤ សប្តាហ៍បន្ទាប់ទៀតនេះអាមេរិកអាចនឹងមានពលរដ្ឋចំនួន ៧២ ០០០ នាក់បន្ថែមទៀតត្រូវស្លាប់ដោយជំងឺកូវីដ ១៩ ផងដែរ និងបើគិតជាមធ្យមគឺអាមេរិកមានអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ប្រមណជា ២ ២០០​ ករណីក្នុងមួយថ្ងៃ។

    Coronavirus latest: New York sees worst 24 hours yet | News | DW | 04.04.2020

    ចំពោះចំនួនអ្នកឆ្លងថ្មីវិញក៏មិនថយចុះដែរ ដោយនៅក្នុងថ្ងៃពុធ ទី៩ ធ្នូនេះ អាមេរិកបានរកឃើញអ្នកឆ្លងថ្មីចំនួន ២២១ ២៦៧ ករណី និងបើគិតជាមធ្យមចាប់តាំងពីផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ មក គឺក្នុងមួយថ្ងៃមានពលរដ្ឋអាមេរិកប្រមាណជា ២០០ ០០០ នាក់បានឆ្លងាជំងឺកូវីដ ១៩ រាល់ថ្ងៃ។ដោយឡែកចំនួនអ្នកជំងឺដែលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃក៏មានការកើតឡើង ១៨% ដែរបើធៀបទៅតួលេខចាស់ដែលមានចំនួនត្រឹម ១០៦ ៦៨៨ ករណីក្នុងមួយថ្ងៃ។ ឆ្លើយតបនឹងបញ្ហានេះរដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា បើទោះជាពេលនេះវ៉ាក់ការពារជំងឺកូវីដ ១៩ ត្រូវបានរកឃើញក៏ដោយ តែគេមិនទាន់អាចចាក់ជូនពលរដ្ឋទាំងអស់បានទេ ដូចនេះពលរដ្ឋគ្រប់រូបត្រូវបន្តពាក់ម៉ាស់ រក្សាគំលាតសង្គម និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលជាបន្តទៀត។   សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះអាមេរិកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ១៦ លានករណី និងស្លាប់ជិត ៣ សែនករណី៕

    At least 3,124 Americans died yesterday, which is the highest number of deaths in a single day throughout the pandemic. The previous single-day record was last Thursday when 2,879 deaths were recorded

    There were 221,267 new infections recorded yesterday. Cases per day are now eclipsing 200,000 on average for the first time on record

    FDA approval for a COVID-19 vaccine could come as early as Friday or Saturday, followed by the first US injections on Sunday or Monday, said Moncef Slaoui, chief adviser to the Trump administration's Operation Warp Speed vaccine development program. Pictured: A vial of the Pfizer-BioNTech COVID-19 vaccine at Northern General Hospital, in Bristol, UK, December 8

    អត្ថបទ៖ភក្តី

    ប្រភព៖ Daily Mail

    Share This Post: