ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ពិធីករទូរទស្សន៍ដ៏ល្បីឈ្មោះ Ellen Degeneres បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

    BY autoadmin December 11, 2020
    ពិធីករទូរទស្សន៍ដ៏ល្បីឈ្មោះ Ellen Degeneres បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ពិធីករកម្មវិធីជជែកកម្សាន្ត Ellen Degeneres បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថា គាត់បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 ។ ពិធីករដ៏មានប្រជាប្រិយភាពរូបនេះ បានបង្ហោះដំណឹងនេះនៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់គា់ត ដោយបានសរសេរថា៖«សួស្តីអ្នករាល់គ្នា។ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ។ ជាសំណាង ខ្ញុំនៅមានសុខភាពល្អពេលនេះ។ អ្នកណាដែលជិតស្និទ្ធនឹងខ្ញុំត្រូវបានគេជូនដំណឹង ហើយខ្ញុំកំពុងធ្វើតាមការណែនាំរបស់ CDC ទាំងអស់យ៉ាងត្រឹមត្រូវ។ ខ្ញុំនឹងជួបអ្នកទាំងអស់គ្នាបន្ទាប់ពីថ្ងៃឈប់សម្រាក។ សូមមានសុខភាពល្អ និងសុវត្ថិភាព»។

    ជម្រាបដែរថា កម្មវិធីជជែកកម្សាន្ត «The Ellen DeGeneres Show» បានវិលត្រឡប់ឡើងវិញ ជាមួយនឹងពិធីសារសុវត្ថិភាព COVID-19 ដែលបានចាប់ផ្តើមតាំងពីខែកញ្ញា។ អ្នកនាំពាក្យទូរទស្សន៍ Telepictures បានប្រាប់ CNN ថាកម្មវិធីនឹងផ្អាករហូតដល់ខែមករា ដោយមានការចាក់ផ្សាយម្តងទៀតរហូតដល់ពេលនោះ។ ពិធីករ Ellen DeGeneres បានស្វាគមន៍ភ្ញៀវកិត្តិយសទាំងផ្ទាល់ និងតាមវីដេអូ ខណៈកម្មវិធីមិនមានទស្សនិកជនមើលផ្ទាល់នោះទេហូតដល់ខែតុលា នៅពេលដែលកម្មវិធីចាប់ផ្តើមទទួលអ្នកទស្សនាដោយមានកំណត់។ គាត់បានចូលក្នុងបញ្ជីឈ្មោះតារាល្បីៗជាច្រើនទៀត ដែលតេស្តវិជ្ជមានជាមួយជំងឺ COVID-19 រួមមាន Tom Hanks និងភរិយាឈ្មោះ Rita Wilson ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: