ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនអ្នកឆ្លងកូវីដ១៩ ទូទាំងពិភពលោក កើនដល់ជាង ៧០លាននាក់ហើយ, ព្រឹកនេះ ពិភពលោករកឃើញអ្នកឆ្លងថ្មីជាង ៦០ម៉ឺននាក់

    BY Khmernote Media December 11, 2020
    ចំនួនអ្នកឆ្លងកូវីដ១៩ ទូទាំងពិភពលោក កើនដល់ជាង ៧០លាននាក់ហើយ, ព្រឹកនេះ ពិភពលោករកឃើញអ្នកឆ្លងថ្មីជាង ៦០ម៉ឺននាក់

    (អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៧០,៦៥៧,១៩៣ ករណី ហើយក្នុងនោះមនុស្សសរុប ១,៥៨៧,០៨៣នាក់ស្លាប់ និងជាង ៤៦.៥លាននាក់ បានជាសះស្បើយឡើងវិញ។

    តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៦៣៦,២៧៩ករណី និងមានមនុស្សជាង ១ម៉ឺននាក់ស្លាប់។ សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៦,០០៦,៤២៥ បានឆ្លង, ជិត៣០ម៉ឺននាក់ស្លាប់។ ជាមួយគ្នានោះ ត្រឹមតែ២៤ម៉ោងដូចគ្នា សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៨៤,៨១១នាក់ និងអ្នកជំងឺសរុប ២,៦១៣នាក់ បានស្លាប់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: