ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តស៊េរីទំនើប Audi Q7 មួយគ្រឿង បានបើកបុករះរបងមណ្ឌលសុខភាពព្រែកលួង ខូចខាតយ៉ាងដំណំ ចំណែកម្ចាស់រថយន្តរត់គេចបាត់ស្រមោល

    BY Khmernote Media December 11, 2020
    រថយន្តស៊េរីទំនើប Audi Q7 មួយគ្រឿង បានបើកបុករះរបងមណ្ឌលសុខភាពព្រែកលួង ខូចខាតយ៉ាងដំណំ ចំណែកម្ចាស់រថយន្តរត់គេចបាត់ស្រមោល

    ខេត្តកណ្តាល៖  ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមួយគ្រឿងម៉ាក Audi Q7 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ BD-3008 បានបុករះរបងមណ្ឌលសុខភាពព្រែកលួង បណ្តាលអោយខូចយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១យប់ នៅចំណុចមណ្ឌលសុខភាពព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

    មូលហេតុប្រហែលជាអ្នកបើកបរមិនបានស្គាល់ភូមិសាស្ត្រច្បាស់លាស់ ពីព្រោះត្រង់ចំនុចផ្លូវនេះគឺជាផ្លូវកោងបត់ស្តាំនឹងបត់ឆ្វេង ហើយគាត់មិនបានបន្ថយល្បឿន ក៏បណ្ដាលអោយបុករបងទម្លុះ របងមណ្ឌលសុខភាពព្រែកលួងតែម្តងទៅ។ ក្រោយកើតហេតុអ្នកបើកបរបានរត់បាត់ បន្សល់ទុករថយន្តនៅហ្នឹងកន្លែងកើតហេតុ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: