ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ «បន្តផ្អាកបណ្ដោះអាសន្ន» សារមន្ទីរ រោងកុន និងរោងសម្ដែងសិល្បៈគ្រប់ភេទនៅទូទាំងប្រទេស រហូតដល់មានការជូនដំណឹងជាថ្មី

    BY Khmernote Media December 11, 2020
    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ «បន្តផ្អាកបណ្ដោះអាសន្ន» សារមន្ទីរ រោងកុន និងរោងសម្ដែងសិល្បៈគ្រប់ភេទនៅទូទាំងប្រទេស រហូតដល់មានការជូនដំណឹងជាថ្មី

    រាជធានីភ្នំពេញ៖ យោងតាមចុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តផ្អាកជាបណ្តោះអាសន្នការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទនៅទូទាំងប្រទេស ដោយមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” នៅតែបន្តរីករាលដាលទៅក្នុងសហគមន៍ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមផ្អាកជាបណ្ដោះអាសន្នការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្ដីជូនដំណឹងសារជាថ្មី។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត សាធារណជន សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន នឹងសូមអនុវត្តតាមសេចក្ដីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    Share This Post: