ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មនុស្ស០៧នាក់រួមទាំងអាចោរជេីងមួយផង ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃនេះ

    BY Khmernote Media December 12, 2020
    មនុស្ស០៧នាក់រួមទាំងអាចោរជេីងមួយផង ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃនេះ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់លោកឧត្ដម​សេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​យោបល់របស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ កាលពីថ្ងៃទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ វេលាម៉ោង​១៤និង៥០​នា​ទី​ នៅ​ចំណុច​ភូមិ​អូរ​ញ​ ឃុំ​បឹងព្រីង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ លោក​វរសេនី​យ៍ឯក​ ឈឿង​ គឹម​សុង​ នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​បាន​ដឹកនាំ​កម្លាំង​ជំ​នាញ​ សហការ​ជាមួយ​​ ក្រុមអន្តរាគមន៍​បង្ការបង្រ្កាប រួមជាមួយកម្លាំង​នគរ​បាលស្រុកថ្មគោលផង​ ចុះ​ប្រតិបត្តិការ​បង្ក្រា​ប​ករណី​លេងល្បែង​ស៊ីសង​(​ភ្នាល់អាប៉ោង​ )​ ឬ​ហៅថាអាចោរជេីងមួយ​ចំនួន០១​ករណី​ ដោយ​បាន​ធ្វេីការ​នាំខ្លួន​មនុស្ស​ចំនួន​០៧​នាក់ ​ដែលជាអ្នកស្និទ្ធិបំផុតជាមួយអាចោរជេីងមួយនេះ។

    សមត្ថកិច្ចចាប់យកបានវត្ថុ​តាង​ដក​ហូត​មាន​៖
    -​ បៀរ​ចំនួន​០៣​ហ៊ូ​
    -​ គ្រាប់អាប៉ោង​ចំនួន​ ០២​គ្រាប់​
    -​ ផ្តិល​គ្រប​​អាប៉ោង​ ចំនួន​ ០១​
    -​ ចាន​សម្រាប់​បាញ់​អាប៉ោង​ ចំនួន​ ០១
    -​ ឈេីឫស្សីសម្រាប់​​សង្កត់​ប្រាក់ ចំនួន​ ០៥​
    -​ ចាន​ដាក់​ដី​សម្រាប់​ទ្រ​ចាន​បាញ់អាប៉ោង​​ ចំនួន​ ០១​
    -​ ឧបករណ៍​សម្រាប់​​កិប​ នឹង​ គ្រាប់​កិប​ ចំនួន​ ០១
    -​ ម៉ូតូ​ចំនួន​ ០៤​ គ្រឿង​
    ​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​ក​សាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទាំងមនុស្សនិងវត្ថុតាងទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាមនីតិវិធីច្បាប់​៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: