អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលនៅខណ្ឌឬស្សីកែវ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថានៅថៃ្ងសៅរិ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២:០០ ថ្ងៃត្រង់ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅផ្លូវលំ ក្រុមទី១ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

- មា្ចស់ទី០១ឈ្មោះ៖ រូន យ៉ា ជនជាតិខែ្មរ ភេទប្រុស អាយុ៧៤ឆាំ្ន មុខរបរ នៅផ្ទះ
- ម្ចាស់ទី០២ឈ្មោះ៖ រូន ម៉ាត់ ជនជាតិខែ្មរ ភេទ ប្រុសអាយុ ៥៥ ឆាំ្ន មុខរបរ ជាងដំដែក
មូលហេតុបណ្ដាលឆ្លងចរន្តអគ្គិសនី
– ប្រភេទសំណង់ៈ ថ្មក្រោមឈើលើប្រក់ក្បឿង ទំហំ ៦x១៤
– ខូចខាតសម្ភាររួមមាន ឆេះផ្ទះសង់ពីថ្មក្រោមឈើលើប្រក់ក្បឿង ទំហំ៦x១៤ អស់ចំនួន ០២ខ្នង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
- ស្លាប់មនុស្ស : គ្មាន ។
- របួសមនុស្ស: គា្មន ។
- រថយន្តការិយាល័យអគ្គិភ័យចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៧ឡាន ស្មេីនឹង ២៨ម៉ែត្រគូប ។
+ រថយន្តជំនួយ៖
- រថយន្តសាលាខណ្ឌឫស្សីកែវចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន សើ្មនឹង ០៤ម៉ែត្រគូប ។
- ពន្លត់ចប់នៅម៉ោង១២:៣០ថែ្ងខែឆ្នាំដដែល ៕








ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ