ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    លោកជំទាវ ឱ វណ្ណឌីន ច្រានចោលថា ក្រដាសប្រាក់ជាប្រភពចម្លងវីរុសកូវីដ-១៩

    BY Khmernote Media December 13, 2020
    លោកជំទាវ ឱ វណ្ណឌីន ច្រានចោលថា ក្រដាសប្រាក់ជាប្រភពចម្លងវីរុសកូវីដ-១៩

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមច្រានចោល ថាក្រដាសប្រាក់ជាប្រភពចម្លងវីរុសកូវីដ-១៩ ហើយលោកជំទាវ ក៏បញ្ជាក់ផងដែរថា ខ្ញុំមិនដែលលើកឡើងថា ក្រដាសប្រាក់ ជាប្រភព នៃការចម្លងវីរុសកូវីដ-១៩ នោះឡើយគ្រាន់តែបង្ហាញនៃការសិក្សា នៃប្រទេសអូស្រ្តាលី លើលទ្ធផល នៃការចម្លងតាមក្រដាសប្រាក់តែប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំសុំឲ្យម្ចាស់អត្ថបទនេះ មានការកែតម្រូវជាបន្ទាន់ផងណា។ សូមចូលចែកចាយពត៌មានការពិត និងត្រឹមត្រូវ ។ សូមអរគុណ !

    កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា វីរុសកូវីដ-១៩ អាចរស់នៅលេីក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ បេីប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា ១៧ថ្ងៃ ប៉ុណ្ណោះ នេះបេីតាមការបញ្ជាក់របស់អ្នកសិក្សាវិទ្យាសាស្ត្រៃប្រទេសអូស្ត្រាលីដែលបានចុះផ្សាយថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០។ លោកជំទាវ បានណែនាំឲ្យធ្វើការលាងសម្អាតដៃ រាល់ពេលចាប់កាន់វត្ថុដូចជាតេលេកុំម៉ង់ ទូរសព្ទ័អ្នកដទៃ កញ្ចក់ ក្រដាសប្រាក់ ឫក្រដាសស្នាមផ្សេងៗ មានសារ:សំខាន់មែនទែន ក្រោយកាន់ភ្លាម លាងភ្លែត ឲ្យបានញឹកញាប់ ជាការចាំបាច់បំផុតក្នុងពេលនេះ ដែលវីរុសកូវីដ-១៩ កំពុងតែចរាចរ មិនដឹងថានៅទីណា និងដល់ទីណាខ្លះនោះ៕

    Share This Post: