កូវីដ-១៩
ដំណឹងល្អ! ព្រឹកនេះ គ្រូពេទ្យកម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០២នាក់ទៀតជាសះស្បើយ និងមិនមានអ្នកវិជ្ជមានថ្មីទេ
BY Khmernote Media
December 14, 2020
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការជាសះស្បើយជំងឺកូវីដ១៩ចំនួន០២នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយនោះគឺជាស្ត្រីជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសចិន តាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ+អាមេរិក អាយុ៤៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅចិន (តៃវ៉ាន់) មកដល់កម្ពុជាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖
