ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ២៨ករណី រួមមានករណីក្នុងស្រុក ១ករណី ជាបុគ្គលិកសុខាភិបាល

    BY autoadmin December 14, 2020
    ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ២៨ករណី រួមមានករណីក្នុងស្រុក ១ករណី ជាបុគ្គលិកសុខាភិបាល

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលថៃបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៨ ករណី ក្នុងនោះមានជនជាតិថៃចំនួន ៦នាក់ ដែលបានវិលត្រឡប់មកពីតំបន់ Tachilek របស់ប្រទេសភូមា និងករណីក្នុងស្រុក ១ករណី ដែលគាត់គឺជាបុគ្គលិកសុខាភិបាល បានឆ្លងជំងឺនេះពីអ្នកជំងឺ COVID-19 ។ ករណីថ្មីៗបានបង្កើនចំនួនសរុបនៅក្នុងប្រទេសថៃចាប់តាំងពីការផ្ទុះឡើងដល់ ៤ ២៣៧ នាក់ ហើយកការស្លាប់នៅតែមាន ៦០នាក់ ដដែល។

    លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាព COVID-19 (CCSA) បាននិយាយថា ករណីថ្មីចំនួន ៦ករណី គឺជនជាតិថៃដែលបានវិលត្រឡប់ពីតំបន់ Tachilek ទៅស្រុក Mae Sai នៃឈៀងរ៉ៃ តាមរយៈប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍កាលពីថ្ងៃសុក្រ។ លោកបានបន្ថែមថា ពួកគេភាគច្រើនបានធ្វើការនៅកន្លែងកម្សាន្ដ ក្នុងតំបន់ព្រំដែនរបស់ភូមាមួយនោះ។ អ្នកទាំងអស់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Chiang Rai Prachanukroh ក្នុងស្រុកមឿង៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: