ហួសចិត្ត! យុវតី៣នាក់ព្រួតគ្នាធ្វើអំពើបែបនេះដាក់ក្មេងស្រីអាយុ៥ឆ្នាំ ហើយគំរាមមិនឲ្យប្រាប់អ្នកដទៃទៀត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មានករណីហិង្សា (យកខ្សែចំណងចងដៃចង) ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ នៅផ្លូវបេតុង ស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ច.រ .ឆ ភេទស្រី អាយុ ៥ឆ្នាំ។ ជនសង្ស័យមានឈ្មោះ ៖
១. ម៉ាក់ គីមហុង ភេទស្រី អាយុ ១៨ឆ្នាំ
២. ដួង ទីណូ ភេទស្រី អាយុ ១៤ ឆ្នាំ
៣. ទេស ម៉ាណា ភេទស្រី អាយុ ១៤ឆ្នាំ។
តាមការបញ្ជាក់របស់ម្ដាយក្មេងស្រីរងគ្រោះនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២៖៣០នាទី កូនស្រីដែលទើបមានអាយុ៥ឆ្នាំ បានលេងនៅមុខផ្ទះហើយបានឃើញក្មេងស្រី២នាក់ អាយុ១៤ឆ្នាំ និងម្នាក់ទៀតអាយុ១៨ឆ្នាំ បានចងខ្សែជ័រ ចងដៃ ចងជើង និង យកស្កុតបិទមាត់ និងអោយហិតធុងសំរាម រួចស្តោះទឹកមាត់ ព្រមទាំងគំរាមមិនអោយប្រាប់អ្នកណានោះទេ។ សមត្ថកិច្ច អះអាងថា មនុស្សធំៗទាំង៣នាក់នេះ គឺមានមុខរបរជាងអ៊ុតសក់ ស្នាក់នៅក្នុងភូមិកើតហេតុ ដែលមានផ្ទះទល់មុខគ្នាជាមួយជនរងគ្រោះតែម្ដង។
ករណីនេះប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងបានទទួលពាក្យបណ្តឹងរួចហើយ និងបានបញ្ជូនសំណុំរឿងនេះទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕




ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ