ខ្មែរណូត

ស្វែងរក

  • PR

    ខ្លាំងបាត់! កំពង់សោមថ្ងៃទី២៤នេះ

    BY Khmernote Media February 21, 2018
    ខ្លាំងបាត់! កំពង់សោមថ្ងៃទី២៤នេះ

    ប្លែកទៀតហើយលើកនេះ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាក្នុងដួងចិត្តបងប្អូនមិនចេះជិនណាយគឺលោកព្រាប សុវត្តិ និងមកជួបបងប្អូននៅក្រុងព្រះសីហនុជាមួយស្តាយ៍បែបរ៉ក រ៉ក និងបទចម្រៀងរ៉ក រ៉ក កន្ត្រាក់អារម្មណ៍ជាច្រើនបទ នាថ្ងៃទី 24 កុម្ភៈ នៅឆ្នេរអូរឈើទាលក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំអស្ចារ្យ BOOSTRONG ROCK ON FIRE TOUR CONCERT។ តាមព័ត៌មានច្បាស់ការណ៍ពីផលិតកម្ម ហង្ស មាស​ បានឲ្យដឹងថាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្តិ បានរៀបចំបទចម្រៀងបែបរ៉ក រ៉ក ជាច្រើនបទដើម្បីកន្ត្រាក់អារម្មណ៍បងប្អូននៅក្រុងព្រះសីហនុតាមបែបរ៉ក រ៉ក។ គ្រប់គ្នាបានដឹងច្បាស់ហើយថាលោកព្រាប​ សុវត្តិ គឺជាតារាចម្រៀងដែលមានសំលេងយ៉ាងក្រអួនក្រអៅ ហើយអាចបកស្រាយគ្រប់បទចម្រៀងទាំងអស់មិនថាបទចម្រៀងបែបណានោះទេ។ ហើយពេលនេះគាត់នឹងបកស្រាយបទចម្រៀងជាលក្ខណៈបែប រ៉ក រ៉ក វិញម្ដងតើពិរោះនិង កក្រើកយ៉ាងណាទៅ? ច្បាស់ជាប្លែក ហើយអស្ចារ្យមិនធម្មតាទេ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា នៅលើឆាកតន្ត្រីបែបរ៉ក រ៉ក សុទ្ធសាធដែលមិនធ្លាប់មានពីមុនមក។ ចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង វិញបានឲ្យដឹងថានៅសប្ដាហ៍នេះយើងបានរៀបចំកាដូយ៉ាងពិសេសផងដែរ ដើម្បីទុកជាចំណងដៃអានុស្សាវរីយ៍ដល់បងប្អូនក្រុងព្រះសីហនុទាំងមូលមិនឲ្យចាញ់ខេត្តផ្សេងៗនោះទេ។



    សូមបងប្អូនត្រៀមខ្លួនទទួលយកកាដូបែបរ៉ក រ៉ក សប្បាយ ហើយឱកាសឈ្នះរង្វាន់ទូរទស្សន៍ SMART TV និងម៉ូតូកាលីបយុវវ័យ Kawasaki ជាច្រើនគ្រឿងពី BOOSTRONG។



    Share This Post:
    MPO4D jitutoto mpo4d Mpoplay