កូវីដ-១៩
ព្រឹកនេះ ក្រសួងសុខាភិបាលរកឃើញកុមារាអាយុ០១ឆ្នាំម្នាក់ឆ្លងជំងឺកូវីដ១៩ពីម្តាយ ដែលវិជ្ជមានជំងឺនេះនៅថ្ងៃទី២៩ ខែវិច្ឆិកា
BY Khmernote Media
December 15, 2020
នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន០៣នាក់ និងមានការជាសះស្បើយចំនួន០៣នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣នាក់នោះ គឺមាន២នាក់ជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ និងម្នាក់ទៀតជាករណីឆ្លងសហគមន៍ ជាកុមារាអាយុ០១ឆ្នាំត្រូវជាកូនប្រុសរបស់ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖
