ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំភ្លេចត្រៀមអាវក្រាស់ៗ! នៅប៉ុន្មានថ្ងៃទៀត តំបន់ខ្លះនៅកម្ពុជាអាចនឹងចុះត្រជាក់រហូតដល់ ១៧អង្សា

    BY Khmernote Media December 15, 2020
    កុំភ្លេចត្រៀមអាវក្រាស់ៗ! នៅប៉ុន្មានថ្ងៃទៀត តំបន់ខ្លះនៅកម្ពុជាអាចនឹងចុះត្រជាក់រហូតដល់ ១៧អង្សា

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿនបក់មកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២០-២៤អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ។
    សម្រាប់ថ្ងៃទី២១-២២ ខែធ្នូ សីតុណ្ហភាព អប្បបរមា មានពី១៨-២១អង្សាសេ និងអតិបរមា មានពី ២៥-២៨អង្សាសេ។ ទន្ទឹមនោះនៅបណ្តារាជធានី ខេត្តមួយចំនួននៅប៉ែកខាងក្រោម នៅមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមនៅថ្ងៃទី១៥និង១៦។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ ។
    សម្រាប់ថ្ងៃទី២០-២២ ខែធ្នូ សីតុណ្ហភាព អប្បបរមា មានពី១៧-២០អង្សាសេ និងអតិបរមា មានពី ២៥-២៨អង្សាសេ។

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ ។
    សម្រាប់ថ្ងៃទី២១-២២ ខែធ្នូ សីតុណ្ហភាព អប្បបរមា មានពី២០-២២អង្សាសេ និងអតិបរមា មានពី ២៦-២៩អង្សាសេ។ នៅមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមនៅថ្ងៃទី១៥និង១៦៕

    Share This Post: