ឆ្មក់ចូលទីតាំង២កន្លែង សមត្ថកិច្ចរកឃើញវ៉ាលី២ និងកេសដែកធំ១ ដាក់សុទ្ធតែគ្រឿងខុសច្បាប់ទាំងនេះ
បន្ទាយមានជ័យ៖ ស្នងការនគបាលខេត្តសហការជាមួយមន្ទីប្រឆាំងគ្រឿងញៀនចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនចំនួន២កន្លែងឃាត់ខ្លួន៣នាក់វត្ថុតាងគ្រឿងញៀន២វ៉ាលី និង១កេសដែកធំនៅវេលាម៉ោង៨នឹង៣០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះជួលស្ថិតភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់នៅពេលចុះប្រតិបត្តិការមានចំនួន៣នាក់ មាន១.ឈ្មោះ ទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ ភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត២.ឈ្មោះ ហុង ម៉េង ភេទប្រុសអាយតុ១៦ឆ្នាំ ៣.ឈ្មោះ សេង ដាលីសិទ្ធិ ហៅចិន ភេទប្រុសអាយុ៤០ឆ្នាំជនសង្ស័យស្នាក់នៅមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖នៅពេលចុះប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនចំនួន២កន្លែង ដែលដឹកនាំនិងសម្របសម្រួលដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀនសហការជាមួយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបទីតាំងទី១ឃាត់ខ្លួនជនសង្ស័យឈ្មោះទី យៀង ភេទស្រីអាយុ៤៣ឆ្នាំនិងឈ្មោះ ហុង ម៉េង ភេទប្រុសអាយតុ១៦ឆ្នាំ នៅបន្ទប់ជួយស្ថិតភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែតរឹបអូសវត្ថុតាងមានចំនួន២វ៉ាលីសង្ស័យមានសារធាតុញៀន។
បន្តបង្ក្រាបទីតាំងទី២ឃាត់ខ្លួនឈ្មោះ សេង ដាលីសិទ្ធិ ហៅចិន ភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅបន្ទប់ជួលស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែតនិងរឹបអូសវត្ថុតាងកេសដែកចំនួន១ដាក់គ្រឿងញៀន។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ក្រោយពេលមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយមន្ទីប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានចុះប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀននៅភូមិសាស្គ្រក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ (ស្រីម្នាក់) និងវត្ថុតាងគ្រឿងញៀនចំនួន២វ៉ាលី និង១កេសដែក ដែលមានគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់ ដែលមិនទាន់បានរាប់ និងត្រូវអនុវត្តបន្តហើយរៀបចំឯកសារសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដេីម្បីចាត់ការតាមច្បាប់៕
