លួចគេបានគ្រាន់ ដល់គេតាមទាន់ លោតចូលបឹងកំប្លោកគេចខ្លួន តែត្រូវនគរបាលខណ្ឌសែនសុខ ឡោមព័ទ្ធ ចាប់ដល់ក្នុងបឹង (មានវីដេអូ)
រាជធានីភ្នំពេញ៖ កុំចេះតែហ៊ានលោកក្មួយចោរ! លួចម៉ូតូគេបាន វាគ្រាន់តែដល់ពេលគេទាន់ហើយ លោតចូលបឹងកំប្លោក ត្រូវនគរបាលខណ្ឌសែនសុខ ឡោមព័ទ្ធ ចាប់ដល់ក្នុងបឹង ក្រោយពីលួចម៉ូតូគេមិនបានសម្រេច នៅខណ្ឌសែនសុខ កុំចេះតែហ៊ានជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ បញ្ជាដោយលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌ។

ព័ត៌មានបឋមបានឲ្យដឹងថា៖ វេលាម៉ោងជិត៩ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីជនសង្ស័យ២នាក់ បានមកធ្វើសកម្មភាព កាច់បំបែកសោរកម៉ូតូ បម្រុងលួច តែមិនបានសម្រេច ត្រូវម្ចាស់ឃើញទាន់ក៏ស្រែកឆោទ្បោផ្អើលដល់អ្នកភូមិ ធ្វើឲ្យជនសង្ស័យ ភ័យស្លន់ស្លោ ដឹកដៃគ្នារត់ចូលទៅក្នុងបឹងកំប្លោក សង្កាត់ភ្នំពេញថ្មី ត្រូវបានកម្លាំងព្រហ្មទណ្ឌនគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី និងប្រជាពលរដ្ឋ ជួយឡោមព័ទ្ធបឹងកំប្លោក ចុះចាប់ជនសង្ស័យបានពីរនាក់ភ្លាមៗ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ នាំខ្លួនទៅសាកសួរ ដើម្បីកសាងសុំណំរឿងតាមនិតិវិធីច្បាប់ ៕








ដោយ៖ បងម៉េង ខ្មែរណូត