ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនចិនប្រុសស្រី០៣នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់

    BY Khmernote Media December 17, 2020
    ឃាត់ខ្លួនចិនប្រុសស្រី០៣នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Phnom Penh Gendarmerie បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យជា ជនជាតិចិន០៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូន ទៅតុលាការនារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ បន្ទាប់ពីត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួននៅចំណុចផ្សារផ្លាហ្សាបឹងត្របែក ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយដកហូតវត្ថុតាង អាវុធវែង ១ដើមម៉ាកM16 មានបង់ចំនួន២ គ្រាប់ចំនួន៥៤គ្រាប់។

    ជនជាតិ​ចិន​ទាំង៣​នាក់​នោះ​ ទី១.​ឈ្មោះ CHEN MAO DON ឈ្មោះ ហៅ (A TAO) ​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​លេខ​៩៧ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ទី២.​ឈ្មោះ YANG XIAO LONG ហៅ (QUI QUI)​ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ខុន​ដូ ស្តារ​ស៊ី​ធី ជាន់​ទី​៣ បន្ទប់​៣១៣ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និងទី​៣.​ឈ្មោះ ZHANG WEN LI ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ខុន​ដូ​ជាមួយ​ឈ្មោះ​ (QUI QUI)​៕

    Share This Post: