ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មិនចេះតិចលោកអើយ! សមត្ថកិច្ចរកឃើញរបស់ញ៉ាំខូចគុណភាព និងហួសឌឺឡេមិនចេះតិចគីឡូ

    BY Khmernote Media December 16, 2020
    មិនចេះតិចលោកអើយ! សមត្ថកិច្ចរកឃើញរបស់ញ៉ាំខូចគុណភាព និងហួសឌឺឡេមិនចេះតិចគីឡូ

    (ខេត្តឧត្តរមានជ័យ)៖ នៅថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ទីរពាណិជ្ជខេត្ត និងគណៈកម្មការផ្សារ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ នៅផ្សារសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើគំរូចំនួន ១០គំរូ រួមមាន៖ នំបញ្ចុក ស្ពៃជ្រក់(០២គំរូ) ខ្ញីហាន់រួច សណ្ដែកបណ្ដុះ ជ្រក់ទំពាំង ពពុះសណ្ដែក សរសៃបាញ់កាញ់ និងអំបិល(០២គំរូ) ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

    *ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖
    -ទឹកសណ្ដែកកូនក្មេងចំនួន ៦៦ប្រអប់តូច x ១២៥មីលីលីត្រ ស្មើនឹង ៨.២៥លីត្រ
    – ទឹកក្រូចដបតូច ចំនួន ៤៨ដប ស្មើនឹង ១៥.៣៦លីត្រ
    – ប្រហិតហតដកចំនួន ០៤កញ្ចប់ ស្មើនឹង ៤គីឡូក្រាម
    – ប្រហិតសាច់គោ និងសាច់ជ្រូក ចំនួន ១៥ថង់ ស្មើនឹង ១៥ គីឡូក្រាម។

    បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

    Share This Post: