ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រសួងសុខាភិបាលបន្តអំពាវនាវឲ្យអ្នកធ្លាប់ចូលហាងកាហ្វេ Hidden Coffee នៅសង្កាត់ទឹកថ្លា ថ្ងៃទី០៤ ខែធ្នូ ម៉ោង១៥:៣០នាទី ដល់ម៉ោង១៦:០០នាទីរសៀល មកធ្វើតេស្តរកមេរោគកូវីដ១៩

    BY Khmernote Media December 17, 2020
    ក្រសួងសុខាភិបាលបន្តអំពាវនាវឲ្យអ្នកធ្លាប់ចូលហាងកាហ្វេ Hidden Coffee នៅសង្កាត់ទឹកថ្លា ថ្ងៃទី០៤ ខែធ្នូ ម៉ោង១៥:៣០នាទី ដល់ម៉ោង១៦:០០នាទីរសៀល មកធ្វើតេស្តរកមេរោគកូវីដ១៩

    នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការជាសះស្បើយជំងឺកូវីដ១៩ចំនួន០៥នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ទាំង៥នាក់ គឺជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទាំងអស់។

    នៅព្រឹកថ្ងៃទី១៧ ខែធ្នូ នេះ ក្រសួងសុខាភិបាលបានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលហាងកាហ្វេ Hidden Coffee មានទីតាំងនៅហាងលេខ ១២៥ ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី០៤ ខែធ្នូ វេលាម៉ោង១៥៖៣០នាទី ដល់ម៉ោង១៦៖០០នាទីរសៀល អញ្ជើញទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពជាសាធារណៈរៀងរាល់ម៉ោងធ្វើការ និងសូមលោកអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនឲ្យបានគ្រប់ចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួនឲ្យបានហ្មត់ចត់បំផុត ប្រសិនបើមានបញ្ហាសុខភាព សូមទាក់ទងទៅក្រសួងសុខាភិបាល។ ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីមានបុរសជាអ្នកជំងឺកូវីដ១៩ម្នាក់ (មុនពេលរកឃើញថាមានវិជ្ជមានកូវីដ១៩) ធ្លាប់ទៅអង្គុយពិសារកាហ្វេនៅហាងនោះ៕

    Share This Post: