ឡានក៏ទំនើប លុយក៏ច្រើន សំខាន់ជនជាតិចិន ២ នាក់នេះមានអាវុធប្រើទៀត បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន និងឆែកឆែរឃើញនៅជិតកោះពេជ្រ
- BY
- srey nuch
- December 17, 2020
រាជធានីភ្នំពេញ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួនបឋម នៅចំណុចជិតកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាម៉ោងជាង១០យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ដោយឆែកឃើញកាំភ្លើងខ្លី ១ដើម និង សម្ភារផ្សេងៗទៀតផងដែរ។
តាមសេចក្ដីរាយការណ៍បឋមបានអោយខ្មែរណូតដឹងថា ជនជាតិចិនទាំង២នាក់ បន្ទាប់ពីឃាត់និងឆែកឆេររកឃើញកាំភ្លើង ពេលនេះត្រូវបានកម្លាំងមានសមត្ថកិច្ចយកទៅសាកសួរនៅកន្លែងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង៕
ដោយ៖ បងម៉េង ខ្មែរណូត
- Share This Post: