ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

    BY autoadmin December 18, 2020
    ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ ប្រធានាធិបតីវ័យ ៤២ឆ្នាំរូបនេះ នឹងនៅដាច់ឆ្ងាយពីគេរយៈពេល ៧ថ្ងៃ ខណៈនឹងត្រូវធ្វើការពីចម្ងាយ។ ជម្រាបដែរថាលោកបានចូលរួមព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប ហើយឥឡូវនេះមេដឹកនាំអឺរ៉ុបដទៃដែលលោកបានជួប ក៏កំពុងនៅដាច់ដោយឡែកពីគេផងដែរ។

    វិមាន Elysé បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា៖«ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាវិជ្ជមានជាមួយជំងឺ COVID-19 ថ្ងៃនេះ»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ការធ្វើរោគវិនិច្ឆ័យត្រូវបានធ្វើឡើងភ្លាមៗ នៅពេលដែលលោកចាប់ផ្តើមចេញរោគសញ្ញាដំបូង។ ភរិយារបស់ប្រធានាធិបតីបារាំង គឺលោកស្រី Brigitte Macron ក៏កំពុងនៅដាច់ដោយឡែក ដោយមិនមានរោគសញ្ញាអ្វីឡើយ។ យ៉ាងណាគេមិនទាន់ដឹងថា តើលោកប្រធានាធិបតីបានឆ្លងជំងឺនេះយ៉ាងម៉េចទេ ប៉ុន្តែការិយាល័យរបស់គាត់បាននិយាយថា ដោយសារទំនាក់ទំនងជិតស្និទ្ធថ្មីៗដែលគាត់មាន៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: