ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៦នាក់ រួមមានករណីក្នុងស្រុក ១នាក់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១៦ ករណី ដែលក្នុងនោះរួមមានករណីក្នុងស្រុកចំនួន ១ ផងដែរ ដែលនាំឱ្យករណីសរុបកើនដល់ ៤២៩៧ ករណី និងការស្លាប់មាន ៦០នាក់ ដដែល។ ករណីក្នុងស្រុកគឺជាស្ដ្រីម្នាក់អាយុ ៦៧ឆ្នាំ ម្ចាស់តូបលក់គ្រឿងសមុទ្រនៅឯខេត្ត Samut Sakhon ហើយពេលនេះកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យខេត្ត។

ករណីថ្មីចំនួន ១៥ ផ្សេងទៀត ស្ថិតក្នុងចំណោមប្រជាជន ដែលបានមកពីប្រទេសឥណ្ឌា មីយ៉ាន់ម៉ា ហូឡង់ ស្វីស ទួរគី អារ៉ាប់ប៊ីសាអូឌីត និងចក្រភពអង់គ្លេស។ ក្នុងចំណោមអ្នកឆ្លងថ្មីមានស្ត្រីថៃចំនួន ៤នាក់ ដែលមកពីប្រទេសមីយ៉ាន់ម៉ា ហើយទាំងអស់គ្នាកំពុងនៅដាច់ដោយឡែកក្នុងខេត្ត Chiang Rai ។ ក្នុងចំណោមអ្នកជំងឺសរុបទាំង ៤,២៩៧ នាក់ មានអ្នកជំងឺ ៤,០០៥ (៩៣%) បានជាសះស្បើយពីជំងឺ និងមាន ២៣២នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍