ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អថ្ងៃនេះ អ្នកជំងឺកូវីដ១៩ចំនួន ០៧នាក់ បានជាសះស្បើយ ត្រូវអនុញ្ញាតអោយចេញពីមន្ទីរពេទ្យហើយ

    BY Khmernote Media December 18, 2020
    ដំណឹងល្អថ្ងៃនេះ អ្នកជំងឺកូវីដ១៩ចំនួន ០៧នាក់ បានជាសះស្បើយ ត្រូវអនុញ្ញាតអោយចេញពីមន្ទីរពេទ្យហើយ

    រាជធានីភ្នំពេញ៖ ដំណឹងល្អរីករាយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ចំនួន ០៧នាក់ បានជាសះស្បើយ ដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។

    អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ ៕

    ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    Share This Post: