ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់ស្កាត់ពីចិន មករកស៊ីខុសច្បាប់នៅស្រុកខ្មែរ ត្រូវសមត្ថកិច្ចក្របួចជាប់

    BY Khmernote Media December 19, 2020
    បុរសម្នាក់ស្កាត់ពីចិន មករកស៊ីខុសច្បាប់នៅស្រុកខ្មែរ ត្រូវសមត្ថកិច្ចក្របួចជាប់

    ខេត្តព្រះសីហនុ៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២៣និង០០នាទី កំលាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ ភេទប្រុស កំពុងជិះរថយន្តម្នាក់ឯងតាមផ្លូវឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបានធ្វើការឆែកឆេរនៅលើខ្លួនជនសង្ស័យ រកឃើញគ្រឿងញៀនជាច្រើន និងអាវុធខ្លី ១ដើមបន្ថែមទៀត។

    ជនសង្ស័យឈ្មោះ TANG ZHANG WEI ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវនៅកាស៊ីណូ ស៊ីងតាលូ លិខិតឆ្លងដែល (មិនយកជាប់ខ្លួន) ស្នាក់នៅសណ្ឋាគារ អាលីយ៉ា ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងចាប់យកបានរួមមាន៖

    -អាវុធខ្លី ០១ដើម ម៉ាក Zoraki 2914-TD មានលេខសម្គាល់ៈ 0620-000002, បង់កាំភ្លើង ០១ មានគ្រាប់កាំភ្លើង ០៩គ្រាប់ ។
    -គ្រឿងញៀន ១០កញ្ចប់
    -ថ្នាំគ្រាប់ពណ៌ក្រហម មានអក្ស WY ០១កញ្ចប់ មាន០៥គ្រាប់ ។
    -ក្រដាសអាលុយមីឡូមសម្រាប់ប្រើគ្រឿងញៀន មួយចំនួន ។
    -រថយន្ត ០១គ្រឿងម៉ាក LEXUS RX330 ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2BA-4980 ៕

    ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

    Share This Post: