ស្នេហាវ័យចំណាស់! កូនកំលោះអាយុ៦៦ឆ្នាំ រៀបការជាមួយកូនក្រមុំវ័យ៥១ឆ្នាំ ការហើយប្រាថ្នាចង់បានកូន២នាក់ទៀត បង្គ្រប់ចំនួន…
យោងតាមការបញ្ជាក់នៅគណនីហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានឲ្យដឹងថា វេលាម៉ោង០៤រសៀល ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ មកចុូលរួមក្នុងពិធីមង្គលការកូនកំលោះឈ្មោះឡុច សុផលអាយុ៦៦ឆ្នាំ មានកូន០៩នាក់ និងចៅ០៥នាក់ មុខងារជាប្រធានភូមិក្មេងវត្ត(ហៅតាពៅ) ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ចំការដូងប្រេង)

ប្រពន្ធមុនស្លាប់ចោលគាត់ដោយសារជំងឺ រៀបការជាមួយកូនក្រមុំឈ្មោះប្រាជ្ញ យឿន អាយុ៥១ឆ្នាំ មានកូន០៥នាក់ និងចៅ០៥នាក់ ប្តីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំណែកតាផល់បានចាប់ចិត្តស្រឡាញ់យាយយឿន តាំងពីថ្ងៃចូលរួមបុណ្យបូជាសពប្តីយាយយឿនមកម្លេះ បេីតាមការឲ្យដឹងពីកូនកំលោះ និងកូនក្រមុំថា និងខិតខំប្រឹងប្រែងយកកូនអោយបាន០២នាក់ទៀតបង្គ្រប់១៦នាក់ ខ្លាចក្រែងខ្ញុំមិនជឿគាត់បានថេីបគ្នាទុកជាភស្តុតាង ខ្ញុំបានចងដៃពួកគាត់និងសូមជូនពរឲ្យចេះថែរក្សាគ្នារហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង សូមបញ្ជាក់ថាមានភ្ញៀវមកចូលមិនដល់៥០នាក់ទេ៕
