ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្តៅៗ! ថ្ងៃនេះ ថៃរកឃើញវិជ្ជមានកូវីដ១៩ថ្មី ៥៧៦នាក់បន្ថែមទៀត ក្នុងនោះជាង៥០០នាក់ជាប់ពាក់ព័ន្ធពីផ្សារបោះដុំបង្គានៅខេត្ត Samut Sakhon

    BY Khmernote Media December 20, 2020
    ក្តៅៗ! ថ្ងៃនេះ ថៃរកឃើញវិជ្ជមានកូវីដ១៩ថ្មី ៥៧៦នាក់បន្ថែមទៀត ក្នុងនោះជាង៥០០នាក់ជាប់ពាក់ព័ន្ធពីផ្សារបោះដុំបង្គានៅខេត្ត Samut Sakhon

    យោងតាមការចុះផ្សាយពី បាងកកប៉ុស្តិ៍ មុននេះបន្តិចបានឲ្យដឹងថា ប្រទេសថៃបានធ្វើការប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន៥៧៦នាក់បន្ថែមទៀតនាថ្ងៃអាទិត្យនេះ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលថៃ។

    យោងតាមការចុះផ្សាយពីបាងកកប៉ុស្តិ៍បានឲ្យដឹងថា ករណីរកឃើញវិជ្ជមានថ្មីទាំង៥៧៦នាក់ថ្មីនេះ មាន១៩នាក់ទាក់ទងករណីឆ្លងសហគមន៍នៅក្រុងបាងកក និង៥១៦នាក់ទៀតទាក់ទងនឹងផ្សារបោះដុំបង្កាក្នុងខេត្ត Samut Sakhon ហើយ៤១នាក់ទៀតជាករណីនាំចូល។

    គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ ប្រទេសថៃបានរកឃើញករណីឆ្លងជំងឺកូវីដក្នុងសហគមន៍ចំនួន៥៤៨នាក់ ដែលត្រូវបានគេសង្ស័យប្រភពចម្លងចេញ​ពីផ្សារបោះដុំបង្គានៅខេត្ត Samut Sakhon៕

    អត្ថបទ៖ សេម
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: