ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់ ៧ខេត្ត ជាប់ព្រំដែនថៃ ក្នុងមួយខេត្ត ៥០លានរៀល ដើម្បីទប់ស្កាត់កូវីដ១៩ និងបញ្ជាឱ្យពង្រឹងចត្តាឡីស័ក១៤ថ្ងៃ ដល់ពលករមកពីថៃ

    BY Khmernote Media December 20, 2020
    សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់ ៧ខេត្ត ជាប់ព្រំដែនថៃ ក្នុងមួយខេត្ត ៥០លានរៀល ដើម្បីទប់ស្កាត់កូវីដ១៩ និងបញ្ជាឱ្យពង្រឹងចត្តាឡីស័ក១៤ថ្ងៃ ដល់ពលករមកពីថៃ

    យោងតាមសារព័ត៌មាន Freshnews បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា ជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។

    ក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកា៥០លានរៀល ក្នុង១ខេត្តផងដែរ ដើម្បីឱ្យខេត្តទាំងនោះរៀបចំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីប្រទេសថៃ។ គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ ប្រទេសថៃ ប្រកាសបិទខេត្ត Samut Sakhon បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ 548នាក់ សង្ស័យប្រភពចម្លងចេញ​ពីផ្សារបោះដុំបង្គា៕

     

     

    Share This Post: