ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អាកសិនទៅអ្នកមានគម្រោងទៅលេងសមុទ្រ និងកោះ ព្រោះប៉ុន្មានថ្ងៃទៀតនឹងមានភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង ហើយរលកខ្ពស់ៗទៀត

    BY Khmernote Media December 21, 2020
    ផ្អាកសិនទៅអ្នកមានគម្រោងទៅលេងសមុទ្រ និងកោះ ព្រោះប៉ុន្មានថ្ងៃទៀតនឹងមានភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង ហើយរលកខ្ពស់ៗទៀត

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា វិសម្ពាធ (Tropical Depression) ដែលបាន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើតឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី២៣ ឈ្មោះ ក្រវាញ (KROVANH)។ តាមការព្យាករណ៍ ព្យុះនេះ នឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច ចូលកៀកចុងជ្រោយឥណ្ឌូចិនខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ហើយនឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) នៅពេលចូលមកដល់ទីក្រុងកាន់ធើ និងខេត្តចូដុក ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រួចបន្តដំណើរចូលមកខេត្តកំពត និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ សម្ពាធនេះ បានថយឥទ្ធិពលទៅជាសម្ពាធទាបប (Low Pressure) ដើរចូលទៅសមុទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តឆ្ពោះទៅខេត្តស៊ូរ៉ាត់ថានី ប្រទេសថៃ។

    លក្ខណៈបែបនេះ នឹងធ្វើឲ្យធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មានស្ថានភាពដូចខាងក្រោម៖

    + បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧-២០អង្សាសេ។

    + បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ មានពី ១៨-២១ង្សាសេ និងអាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យម។

    + បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកំពត និងខេត្តព្រះសីហនុ ផ្ទៃមេឃមានពពកច្រើនមីដេរដាស សីតុណ្ហភាពអប្បបរមា ក្នុងរង្វង់ពី ២០-២៣អង្សាសេ និងអាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅបង្គួរ មានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ។

    Share This Post: