ព័ត៌មានជាតិ
ថ្ងៃនេះ ពលករមកពីថៃចូលតាមច្រកអន្តរជាតិអូរស្មាច់មានចំនួន១៧៦នាក់ ក្នុងនោះពលករ៣៥នាក់ត្រូវបញ្ចូនទៅយកសំណាក ដោយសារពួកគេមកពីតំបន់កំពុងផ្ទុះកូវីដ១៩នៅថៃ
BY Khmernote Media
December 21, 2020
ខេត្តឧត្តរមានជ័យ៖ យោងតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះ មានពលករមកពីប្រទេសថៃចំនួន១៧៦នាក់បានចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងចំណោមពលករមកពីថៃទាំង១៧៦នាក់នោះ មានពលករចំនួន៣៥នាក់ ត្រូវបានបញ្ជូនទៅយកសំណាករកមេរោគកូវីដ១៩ ដោយសារពួកគេត្រឡប់មកពីតំបន់នានាកំពុងផ្ទុះករណីឆ្លងមេរោគកូវីដ១៩នៅប្រទេសថៃ។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងអោយដឹងថា៖ “មូលហេតុដែលក្រុមគ្រូពេទ្យយកសំណាករបស់ពលករទាំង៣៥នាក់ ក្នុងចំណោម១៧៦នាក់នេះ គឺដោយសារពួកគាត់មកពីខេត្តនិងតំបន់នានាដែលកំពុងផ្ទុះករណីឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសថៃ ហើយចំណែកឯអ្នកមួយចំនួនទៀតគឺមានអាការៈផ្តាសាយ និងហៀសំបោរ”៕
