ផ្លូវរលោងស្អាត បើកលឿនរៀងខ្លួន! រថយន្ត Mazda ពាក់ស្លាកលេខ ខ.ម ព្រលះជាមួយរថយន្ត Jeep បណ្តាលឲ្យរបួស៣នាក់ បាត់បង់ជីវិត១នាក់ នៅស្រុកជីក្រែង
ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាង រថយន្ត Mazda ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ ២-៩៥៧៤ (ទិសដៅពីលិចទៅកេីត ) បុកជាមួយ Jeep ពាក់ស្លាកលេខ ភ្នំពេញ ២BE-១៧៣៨ (ទិសដៅពីកេីតទៅលិច ) បញ្រ្ចាសទិសគ្នា នៅលេីផ្លូវជាតិលេខ៦ ភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៣នាក់ វេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០។

ជនរងគ្រោះរួមមាន៖
១-ឈ្មោះ សំ ពាយ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ បុរីប៉េងហួត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ស្លាប់ )
២- ឈ្មោះ ពុធ ពិសី ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅ បុរីប៉េងហួត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (របួសធ្ងន់ )
៣- ឈ្មោះ យូរ រ៉ូ ភេទប្រុស អាយុ០២ឆ្នាំ (ជាកូនជនរងគ្រោះខាងលេីរបួសស្រាល)
៤-ឈ្មោះ សួន សុកូឡា ភេទប្រុ អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិកងតាណឹងទី៨ ឃុំកងតាណឹម ស្រុកកងមាស ខេត្តកំពង់ចាម (អ្នកបេីកបររថយន្ត Jeep របួសស្រាល )។អ្នកបេីកបររថយន្ត Mazda ពណ៌ត្រេអុី គេចខ្លួនបាត់៕
