ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាលភាសាចិនកម្រិតមូលដ្ឋាន ប្រើក្នុងវិស័យទេសចរណ៍រៀនដោយឥតគិតថ្លៃ

    BY Khmernote Media December 23, 2020
    ក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាលភាសាចិនកម្រិតមូលដ្ឋាន ប្រើក្នុងវិស័យទេសចរណ៍រៀនដោយឥតគិតថ្លៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងលេខ ៨២៩ សជណ.អគឧ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ស្តីពី វគ្គបណ្ដុះបណ្ដាលភាសាចិនកម្រិតមូលដ្ឋានក្នុងវិស័យទេសចរណ៍ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសដើម្បីផ្ដល់នូវជំនាញភាសាចិន ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងអភិវឌ្ឍសមត្ថភាព និងជំនាញភាសាចិនសម្រាប់ប្រើប្រាស់ក្នុងវិស័យទេសចរណ៍។

    វគ្គបណ្ដុះបណ្ដាលខាងលើ នឹងចាប់ផ្ដើមសិក្សា ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១តទៅ។ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការចុះឈ្មោះចូលរួមសិក្សាតាមរយៈព័ត៌មានដូចខាងក្រោម៖

    Share This Post: