ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហួសចិត្ត! ដូចខ្វះរបស់លួច លួចអីមិនលួច មកលួចខោលីអូមនុស្សស្រី ត្រូវសមត្ថកិច្ចក្របួចជាប់

    BY Khmernote Media December 23, 2020
    ហួសចិត្ត! ដូចខ្វះរបស់លួច លួចអីមិនលួច មកលួចខោលីអូមនុស្សស្រី ត្រូវសមត្ថកិច្ចក្របួចជាប់

    ខេត្តកណ្តាល៖ ហួសចិត្ត! ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងរកឃើញវត្ថុតាងមួយចំនួនដូចជា ខោលីអូ មនុស្សស្រី និងស្បែកជើងមួយគូរ។ សកម្មភាពចោរកម្មនេះ កើតឡើងកាលពីវេលាម៉ោង៣៖៣០នាទី ទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចផ្ទះជនរងគ្រោះ ភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

    សមត្ថកិច្ចអះអាងថាជនរងគ្រោះ ឈ្មោះ កែវ យន់ ភេទស្រី អាយុ៤២ឆ្នាំ និងជនសង្ស័យឈ្មោះ ឆែម ឆោម ហៅឆើត អាយុ២៥ឆ្នាំ។ នៅវេលាកើតហេតុ ពេលដែលជនរងគ្រោះកំពុងតែដេកលង់លក់ ក៏ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបងឡើង លើបន្ទប់ជាន់ទី២ ហើយលួចបានស្បែកជើងមួយគូរ និងខោលីអូស្រីពណ៌ស្វាយមួយ។ ពេលនោះក៏ស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើង ស្រែកផ្អើលឆោឡោឡើង ដេញចាប់ខ្លួនបាន ហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឫស្សី អោយចុះមកឃាត់់ខ្លួនតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់បានដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅពេលយប់បាន ២ដងរួចមកហើយ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន២ដង ក្នុងករណីអំពើលួចជាប់គុករយៈពេល១ឆ្នាំកន្លះ ៕

    ប្រភព៖ KPS BreakingNews

    Share This Post: