ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នរកណាស់! សូម្បីតែកុដិ​ព្រះ​ចៅអធិការវត្តក៏មិនលើកលែង ចូលគាស់លួចលុយអស់មិនចេះតិច

    BY Khmernote Media December 24, 2020
    នរកណាស់! សូម្បីតែកុដិ​ព្រះ​ចៅអធិការវត្តក៏មិនលើកលែង ចូលគាស់លួចលុយអស់មិនចេះតិច

    បន្ទាយ​មាន​ជ័យ​ ៖​ មាន​ជន​មិន​ស្គាល់​មុខ​បាន​លួច​គាស់​សោរ​ទ្វារ​កុដិ​ព្រះ​ចៅអធិការ​វត្ត​មុន្នី​ហែម​វ័​ន្ត​ប៉ោយ​ចារ​ ស្ថិត​ក្នុងភូមិ​ប៉ោយ​ចារ​ ឃុំ​ទឹកជោរ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​ ​ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២០​ ខណ​:​ព្រះ​ចៅអធិការ​វត្ត​និមន្ត​ទៅ​ឆាន់ចង្ហាន់​នៅ​សាលាឆាន់​ខាងជើង​កុដិ​ប្រហែល​១០០​ម៉ែត្រ​។​ ​ប្រភព​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ព្រះ​ចៅអធិការ​ព្រះ​នាម​ អ៊ុ​ល​ ឈី​ ព្រះ​ជន្ម​៧០​ព្រះ​វស្សា​ គង់នៅ​វត្ត​មុន្នី​ហែម​វ័​ន្ត​ប៉ោយ​ចារ​ ។​

    ​ព្រះ​ចៅអធិការ​វត្ត​បាន​មាន​សង្ឃដីកា​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ព្រះ​អង្គ​បាន​និមន្ត​ទៅ​សាលាឆាន់​ ដែល​នៅ​ខាងជើង​កុដិ​ព្រះ​អង្គ​គង់នៅ​ ប្រហែល​១០០​ម៉ែត្រ​ ដោយ​មុន​ពេល​និមន្ត​ចេញ​ទៅ​ឆាន់ចង្ហាន់​ ព្រះ​អង្គ​បាន​បិទទ្វារ​ចាក់សោ​និង​បិទ​បង្អួច​ ។​ ពេល​ឆាន់ចង្ហាន់​រួច​ ព្រ​អង្គ​និមន្ត​មក​ដល់​កុដិ​វិញ​ស្រាប់តែ​ឃើញ​ស្នាម​ឆ្កឹះ​សោរ​ទ្វារ​កុដិ​ នៅ​ខាងក្នុង​កុដិ​ឃើញ​ធុង​មាន​ទំហំ​០៤​តឹក​X០២​តឹក​ ធ្វើ​អំពី​ស័ង្កសី​ ដែល​ព្រះ​អង្គ​ទុក​នៅ​ក្រោម​គ្រែ​សឹ​ង្ហ​របស់​ព្រះ​អង្គ​ មាន​ស្នាម​វះ​ដោយ​កាំបិត​យក​លុយ​ខ្មែរ​អស់​ក្នុង​កេស​ដែក​នោះ​ចំនួន​៩.០០០.០០០​រៀល​(​ប្រាំបួន​លាន​រៀល​),​ លុយ​ខ្មែរ​ទុក​លើ​គ្រែ​ចំនួន​៣.៥០០.០០០​រៀល​(​បី​លាន​ប្រាំ​សែន​រៀល​),​ ប្រាក់​ថៃ​ចំនួន​១០.០០០​បាត​(១​ម៉ឺន​បាត​),​ ទូរស័ព្ទ​ដៃ​០១​គ្រឿង​ ។​

    ព្រះអង្គមានសង្ឃដីកាបន្ត​ថា​ មុន​ពេល​ព្រះ​អង្គ​និមន្ត​ចេញពី​កុដិ​ទៅ​សាលាឆាន់​បានឃើញ​មនុស្ស​ប្រុស​ម្នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ស្លៀកពាក់​ស្អាតបាត​អង្គុយ​លើ​ម៉ូតូ​នៅ​ខាងលិច​កុដិ​ប្រហែល​២៥​ម៉ែត្រ​ តែ​ព្រះ​អង្គ​មិន​បាន​ចាប់អារម្មណ៍​ នៅ​ពេល​ត្រឡប់​មក​កុដិ​វិញ​ក៏​ឃើញ​ទ្វារ​កុដិ​របើក​សោរ​ ។​

    ​នគរបាល​បាន​បញ្ជាក់​ថា​ ទាក់ទិន​ករណី​ចោរកម្ម​នេះ​ កម្លាំង​នគរបាល​កំពុង​ដុតដៃដុតជើង​ ស្វែងរក​មុខសញ្ញា​ចោរលួច​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: